Home > Projects
vct-1200x661

Vocational Training

អង្គការម្លប់តាប៉ាងបានផ្តល់នូវការបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជននិងយុវនារីដែលជួបការលំបាកក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ 2003 ។កម្មវិធីនេះផ្តោតសំខាន់លើការផ្តល់ជូនដល់យុវជននិងយុវនារិដែលប្រឈមនឹងគ្រោះថ្នាក់អោយមានជំនាញនិងរកការងារក្នុងទីផ្សារបាន។ សម្រាប់សិស្សនៅក្នុងកម្មវិធីនេះ គឺជាឱកាសមួយដើម្បីបញ្ចប់វដ្តមួយនៃភាពក្រីក្រនិងឱកាសទទួលបានការងារសមរម្យនឹងអនុញ្ញាតឱ្យពួកគេមានក្តីសង្ឃឹមនៅក្នុងជីវិតថ្លៃថ្នូរមួយ។ សម្រាប់អ្នកទទួល ផលដោយផ្ទាល់គឺជាយុវជននិងយុវនារីដែលមានអាយុចាប់ពី 15 ឆ្នាំ និង វ័យចំណាស់ដែលគ្មានការងារធ្វើ ឬមានការងារមិនច្បាស់លាស់ ។ ជំនាញនៃការបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រូវបានរៀបចំឡើងទៅតាមតម្រូវការទីផ្សារការងារនៅក្នុងខេត្តព្រះសីហនុដែលរួមមាន: កាត់ដេរបុរសនារី ជួសជុលកង់និងម៉ូតូ អគ្គីសនីនិងបណ្ដាញទឹក ធ្វើម្ហូបនិងបដិសណ្ឋារកិច្ច របាំប្រពៃណី និងតន្រ្តីសម័យ ក្រោមការណែនាំរបស់គ្រូជំនាញដែលមានបទពិសោធន៍បានបណ្តុះបណ្តារួមទាំងទ្រឹស្តីនិងការអនុវត្តផ្ទាស់ទៅលើការសិក្សានិងមានរយៈពេលចន្លោះពី 6 ខែ ដល់ 2 ឆ្នាំអាស្រ័យលើសមត្ថភាពរបស់សិស្ស។ ក៏ដូចគ្នាទៅនឹងការបណ្តុះបណ្តាជំនាញការជាក់លាក់សិស្សនិស្សិតក៏ទទួលបានមេរៀនភាសាអង់គ្លេសនិង អក្ខរកម្មខ្មែរផងដែរ, មេរៀននិងថ្នាក់អប់រំសុខភាពក៏ដូចជាការចូលរួមនៅក្នុងជាមួយនឹងការលេងកីឡានិងកម្មវិធីសប្បាយផ្សេងៗសម្រាប់យុវជននិងយុវនារីទាំងអស់ ។ មានបុគ្គលិកសង្គមកិច្ចដែលបានកំណត់ការផ្តល់ការគាំទ្រដល់ពួកគេនិងគ្រួសាររបស់គេទាំងអស់។ នៅពេលដែលសិស្សមានទំនុកចិត្តនៅក្នុងសមត្ថភាពរបស់ពួកគេនិងបានបញ្ចប់ការបណ្តុះបណ្តា ល មន្រ្តីជំនាញរកការងាររបស់យើង និងជួយធ្វើការស្វែងរកការងារធ្វើដែលមានសុវត្ថិភាពនិង ផ្ដល់នូវការតាមដានក្រោយពីទទួលបានការងារធ្វើ។ ក្នុងភាពជាដៃគូជាមួយអាជ្ញាធរក្នុងតំបន់ យុវជននិងយុវនារីដែលបានបញ្ចប់ការបណ្តុះបណ្តាលទាំងអស់និងទទួលបានវិញ្ញាបនប័ត្រជាផ្លូវការដែលចេញដោយមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ Activities...

965132_528199257217790_902356128_o

កម្មវិធីធ្វើផលិតផលនៅតាមផ្ទះ

កម្មវិធីធ្វើផលិតផលនៅតាមផ្ទះគឺជាផ្នែកមួយនៃអង្គការម្លប់តាប៉ាងបានបង្កើតឡើងដើម្បីជួយឪពុកម្តាយកុមារក្នុងគ្រួសារដែលក្រីក្រអោយទទួលបាននូវប្រាក់ចំណូលមួយដោយមានស្ថេរភាព។ ឪពុកម្តាយកុមារដែលបានបញ្ចប់ការបណ្តុះ បណ្តាលជំនាញនេះ​អង្គការម្លប់តាប៉ាងនិងផ្តល់ជាម៉ាស៊ីនកាត់ដេរសំរាប់កាត់ដេរនៅផ្ទះរបស់ ពួកគេ។ ផលិតផលដែលពួកគេផលិតបានត្រូវបានដាក់លក់នៅក្នុងហាងតាប៉ាង និងតាមហាងដែលជាដៃគូរ។ ការទទួលបាននូវប្រាក់ចំណូលស្ថេរភាពមួយនេះបានផ្តល់ ឳកាសឱ្យឪពុកម្តាយកុមារទាំងនេះ ភាគច្រើនជាស្ត្រីមេម៉ាយក្នុងការផ្កត់ផ្គង់ជីវភាពរស់នៅសម្រាប់ ក្រុមគ្រួសាររបស់គេអោយល្អប្រសើរជាងមុននិងមានលិទ្ធិភាពបញ្ជូនកូនរបស់ពួកគេអោយទៅសាលារៀន។ Activities 2016 Total # of parents in Home Based Production Program 26 # of children directly benefiting from Home Based Production Program 85