Home > Projects
outreach

កម្មវិធីចុះមូលដ្ឋាន

កម្មវិធីចុះមូលដ្ឋាន គឺជាផែ្នកមួយក្នុងអង្គការម្លប់តាប៉ាង ដែលកំពុងធ្វើសកម្មភាពជាច្រើន។  ផ្នែក នេះគឺជាក្រុមមួយចុះជួបកុមារ និងគ្រួសារមុនដំបូងបង្អស់ដើម្បីវាយតម្លៃលើបញ្ហារបស់ពូកគេ នឹងផ្តល់ជម្រើសឬការជួយផ្សេងៗដូចជា៖ ផ្តល់ការអប់រំតាមសហគមន៍ ការជួយសង្រ្គោះបន្ទាន់នានា ការចុះជួបផ្ទាល់ដល់ទីកន្លែង នៅតាមមាត់សមុទ្រ តាមដងវិថីនានា តាមផ្សារ និងសហគមន៍ដោយ ផ្តល់ជួយឧបត្ថម្ភសំភារៈបន្ទាន់​ និងការធ្វើសមាហរណកម្មទៅកាន់គ្រួសាររបស់គេវិញ។ Activities 2016 Total # of children supported by outreach team 2641 # of new children supported  by outreach team 595 # of families...

Family Reintegration

សមាហរណកម្ម

មានកុមារជាច្រើនបានចាកចេញពីក្រុមគ្រួសាររបស់គេ ដោយសារតែហេតុផលជាច្រើនដូចជា  ភាព ក្រីក្រ អំពើហឹង្សា ការំលោភបំពាន រហូត ត្រូវចាកចេញពីគ្រួសារមករស់នៅតាមថ្នល់ ដែលជាកន្លែង ងាយរងគ្រោះ និងបញ្ហាផ្សេងជាច្រើនដែរអាចកើតឡើងដោយសារភាពក្រីក្រនេះផងដែរ។ អង្គការម្លប់តាប៉ាងបានខិតខំធ្វើការបញ្ជូនកុមារទាំងអស់នោះទៅកាន់ក្រុមគ្រួសារវិញតាមរយៈកម្មវិធីសមាហរណកម្ម  ដោយមានការសិក្សាច្បាស់លាស់អំពីបញ្ហារបស់កុមារដែលបានចាកចេញពីគ្រួសារ និងដោយផ្តល់ការឧត្ថម្ភគាំទ្រ ដល់គ្រួសារ ដើម្បីធ្វើយ៉ាងណាឲ្យកុមារបានត្រឡប់ទៅរស់នៅជាមួយ គ្រួសារប្រកបដោយសុវត្តិភាព និងនិរន្តភាព ។នៅក្នុងស្ថានភាព និងបញ្ហាចាកចេញពីក្នុងគ្រួសារខាង លើនេះ ការសមាហរណកម្មមិនមែនងាយស្រួលទេ ពេលខ្លះវាត្រូវការចំណាយពេល ១ខែ ឬក៏ ៣ទៅ៤ ឆ្នាំហើយបន្ទាប់មកត្រូវមានការតាមដានច្បាស់លាស់បំផុតព្រោះវាជាគ្រឹះដ៏សំខាន់ក្នុងប្រព័ន្ធការងារសមារហរណកម្ម។ Activities 2016 Total # of children reintegrated back to family (successful) 24...

House Repairs and Emergency Support

ការជួសជូលផ្ទះ​ និងការជួយសង្រ្គោះបន្ទាន់

ពេលដែរកុមារស្ថិតក្នុងភាពក្រីក្របញ្ហានិងការអស់សង្ឍឹក៏អាចធ្វើឲ្យជះឥទ្ធិពលដល់កុមារ និងគ្រួសារបានដែរ  ម្លប់តាប៉ាងបានធ្វើការជាមួយគ្រួសារក្រីក្រជាច្រើនក្នុងខេត្តព្រះសីហនុ ដើម្បីជួយគាំទ្រ និងឧបត្ថម្ភក្នុងអំឡុងពេលដែរពួកគាត់កំពុងប្រឈមនិងបញ្ហា។ ការឧបត្ថម្ភរួមមាន ការជួសជុលផ្ទះ ផ្នែកអនាម័យ ការបង្កើតមុខរបរ ការព្យាបាល ចំណីអាហារ បុណ្យសព -ល-។ និងការចំណាយផ្សេងៗ រាល់ការជួយគឺដោយយើងមើលឃើញពីតំរូវការចាំបាច់ ក្នុងជួយដល់ កុមារដើម្បីបានរស់នៅជាមួយគ្រួសារប្រកបដោយសុវត្តិភាព ហើយក្រុមយើងក៏បានសហការ ជាមួយគ្រួសារផងដែរ ប្រសិន បើពួកគាត់ត្រូវការការជួយលើការសាងសង់ផ្ទះ ។ of families benefiting (2016) Total # of times families were provided with emergency support 1301 # of...

Small Business Set-up

ការបង្កើតមុខរបរ

ក្រុមចុះសហគមន៌ក៏បានធ្វើការជាមួយក្រុមគ្រួសារកុមារដើម្បីជួយពួកគាត់ឲ្យចាប់ផ្តើមបង្កើតមុខរបរ ខ្នាតតូចដើម្បីបង្កើនចំណូលក្នុងគ្រួសារនិងជំរើសវិជ្ជមាននានាដើម្បីធ្វើឲ្យកុមាររស់នៅក្នុងបរិយាកាសសមរម្យជាមួយគ្រួសារផងដែរ  ក្នុងការបង្កើតកម្មវិធីនេះកន្លងមក ក៏មានការរួមបញ្ចូលមុខរបរមួយ ចំនួនទៀតដូចជា ការធ្វើកសិដ្ឋាន ចិញ្ចឹមជ្រូក  ការដំាបន្លែ  ការចំអិននំលក់  លក់ចាបហួយ  និងការ លក់ដូរចលត័ ដល់គ្រួសារជាក្រុមគោលដៅផងដែរ​។ Activities 2016 Total # of small business set up 44

IMG_2066

ក្រុមជួយអ្នកញៀនសុរ៉ា

ក្រុមចុះសហគមន៌បានផ្តល់ការអប់រំ និងជួយគាំទ្រដល់ក្រុមគ្រួសារដែរកំពុងរងគ្រោះពីការញៀនសុរ៉ា ផងដែរ ។ការជួយអ្នកញៀនសុរ៉ាទំាងនោះ តាមរយះការសិក្សារស្វែងយល់ពី បញ្ហានានា និងផលប៉ះ ពាល់ការញៀន​ដែលបណ្តាលខូចខាតដល់ ផ្នែកសេដ្ឋកិច្ច និង សុខភាពបស់ពួកគាត់ ផងដែរ ដើម្បីធ្វើ យ៉ាងឲ្យពួកគាត់មានការកាត់បន្ថយផលអវិជ្ជមាននានា ឬឈប់ប្រើប្រាស់សុរ៉ាតែម្តង ។ Activities 2016 Total # of clients attended support group meetings 34

IMG_2165

Radio Show

The M’Lop Tapang-produced Radio Show airs five times a week and reaches an estimated audience of more than 20,000 listeners.  The 60 minute radio shows are a terrific platform for talking about social issues, offering health and safety advice...

IMG_3238

ការអប់រំតាមសហគមន៍

ការអប់រំតាមសហគមន៌ក៏ជាផ្នែកមួយដ៏សំខាន់ផងដែររបស់កម្មវិធីចុះមូលដ្ឋាន ព្រោះថា យើងបាន បើកមណ្ឌលក្នុងសហគមន៍ និងផ្សព្វផ្សាយពីសេវាកម្មរបស់ម្លប់តាប៉ាងដល់កុមារនិងគ្រួសារងាយរង គ្រោះនៅតំបន់នោះ ។ហើយយើងក៏បានធ្វើការជាមួយគ្រួសារកុមារ សហគមន៌  អាជ្ញាធរ និងបាន ផ្តល់កន្លែងដល់និស្សិតសកលវិទ្យាល័យនានាចូលរួមស្វែងយល់ផងដែរអំពីស្ថានភាពនៅតំបន់នោះ។មានកុមារអតីតជាកុមារតាមថ្នល់មួយចំនួនបានចូលរួមក្នុងកម្មវិធីរបស់យើងហើយពួកគេបានស្មគ្រ័ ចិត្តជួយដល់សហគមន៌ ដូចជាការជួយសាងសង់ផ្ទះ​សំអាតបរិស្ថានតាមឆ្នេរ និងរៀបចំសកម្មភាព មួយចំនួនទៀតសំរាប់សហគមន៌ និងបានក្លាយជាកុមារគំរូ និងបានជួយដល់កុមារផ្សេងៗទៀតដែរ មានបញ្ហាក្នុងជីវិតដូចពួកគាត់ពីមុនផងដែរ ។ Activities 2016 Total # of community members reached 1600+