Home > Projects
medical clinic

គ្លីនិក

អង្គការម្លប់តាប៉ាងមានគ្លីនិកថែទាំសុខភាពមួយកន្លែងទីតាំងស្ថិតនៅក្នុងមណ្ឌលអប់រំ។ ជារៀងរាល់ថ្ងៃមានអតិថិជនប្រមាណជា ៥០នាក់ ដែលបានមកទទួលសេវាពិគ្រោះយោបល់ពិនិត្យ​ និងព្យាបាលសុខភាពនៅក្នុងគ្លីនិក។ដោយសារការរស់នៅក្នុងជីវភាពក្រីក្រក្នុងតំបន់មិនទាន់រៀបរយ ធ្វើអោយអតិថិជនរបស់របស់អង្គការម្លប់តាប៉ាងតែងតែជួបប្រទះជាញឹកញាប់នូវជំងឺមួយចំនួនដូចជា៖ ជំងឺរាគ, ជំងឺគ្រុនឈាម, ជំងឺរលាកផ្លូវដង្ហើម, ជំងឺសើស្បែក​ និងជំងឺកង្វះអាហារូត្ថម្ភ​ ។ ក្រុមគ្រូពេទ្យរបស់អង្គការម្លប់តាប៉ាង បានធ្វើការថែទាំ ​និងព្យាបាលយ៉ាងយកចិត្តទុកដាក់មិនគិតពេលវេលា និងបានសហការណ៍ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ទាំងក្នុង និង ក្រៅប្រទេស​ ដែលបានចំនាយពេលដ៏មានតំលៃរបស់ពួកគេដើម្បីព្យាបាលអតិថិជន និងផ្តល់នូវបទពិសោធន៍និងជំនាញល្អៗដល់បុគ្គលិករបស់យើងបន្ថែមទៀត។   Activities 2016          Total # of treatment provided for children  in Medical Clinic  ...

medical-outreach

កម្មវិធីសុខភាពសហគមន៏

ជាទូទៅក្រុមសុខភាពតែងតែធ្វើការសហការណ៏ជាមួយបុគ្គលិកកម្មវិធីបណ្ណាល័យចល័ត ធ្វើដំនើរទៅតាមតំបន់មិនទាន់រៀបរយ និងសហគមន៏ដែលក្រីក្រ​ក្នុងខេត្តព្រះសីហនុ ដើម្បីសួរសុខទុក្ខ និងផ្តល់សេវាកម្មថែទាំ និងព្យាបាលសុខភាពដល់ប្រជាជន។​ អតិថិជនជាច្រើនបានមកទទួលសេវាព្យាបាលពីក្រុមគ្រូពេទ្យរបស់អង្គការម្លប់តាប៉ាង​ ដែលជាសេវាកម្មប្រកបដោយវិជ្ជាជីវះ តែមួយគត់ដែលគ្រួសារភាគច្រើនបានទទួល​។​ ករណីជំងឺស្រាល និងការសង្គ្រោះបឋមត្រួវបានផ្តល់នៅនឹងកន្លែង ចំពោះករណីជំងឺធ្ងន់ធ្ងរ​ ត្រូវបានបញ្ជូនមកកាន់គ្លីនិករបស់អង្គការម្លប់តាប៉ាង។ Activities 2016          Total # of treatments (adults and children) in outreach 2211

dental care

កម្មវិធីសុខភាពមាត់ធ្មេញ

គ្លីនិកសុខភាពរបស់អង្គការម្លប់តាប៉ាងបានរៀបចំ ការសំអាត-ថែទាំ និងព្យាបាលមាត់ធ្មេញ​ ដើម្បីផ្តល់នូវសេវាថែទាំ​ និងព្យាបាលដល់អតិថិជន។​ បន្ថែមជាមួយនិងបុគ្គលិកពេញម៉ោងផ្នែកសំអាត មាត់ធេ្មញ​ និងមានការសហការយ៉ាងល្អពីក្រុមទន្តពេទ្យដែលមកពីប្រទេសផ្សេងៗ ជាប្រចាំផងដែរសំរាប់ធ្វើការព្យាបាលដល់អតិថិជនយើង​ ។ Activities 2016 Total # of dental treatment provided 1840    

medical education

កម្មវិធីអប់រំសុខភាព

ការអប់រំសុខភាពដែលធ្វើឡើងដោយក្រុមគ្រូពេទ្យរបស់អង្គការម្លប់តាប៉ាងផ្តោតទៅលើកុមារ យុវវ័យ​ និង ឪពុកម្តាយពីរបៀបការពារជំងឹដែលកើតមានឡើងជាញឹកញាប់។ ការអប់រំសុខភាពត្រូវបានធ្វើឡើងយ៉ាងទូលំទូលាយដើម្បីអោយអតិថិជនបានទទួល និងយល់ដឹងគ្រប់ៗគ្នា ការផ្សព្វផ្សាយអប់រំនេះធ្វើឡើងទាំងនៅក្នុងគ្លីនិក និង នៅក្នុងសហគមន៏​ មិនត្រឹមតែប៉ុណ្ណោះក្រុមគ្រូពេទ្យ ក៏បានចូលធ្វើជាវាគ្មិនផ្តល់ការពិភាក្សាអំពីបព្ហាសុខភាពដែលអតិថិជនតែងតែកើតមានជាញឹកញាប់ ការពិភាក្សា និងពិគ្រោះយោបល់នេះត្រូវបានធ្វើតាមកម្មវិធីវិទ្យុរបស់អង្គការម្លប់តាប៉ាងជារៀងរាល់ថ្ងៃ។ Activities 2015 Total # of people attended Health Education training in community 472

baby-care

កម្មវិធីថែទាំកុមារតូច

កម្មវិធីថែទាំកុមារតូច ស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់ពីផ្នែកសុខភាព និងកំពុងធ្វើការជាមួយកុមារដែលមានអាយុក្រោម ៥ឆ្នាំ ដែលបានចួលរួមក្នុងមណ្ឌលថែទាំពេលថ្ងៃ និងមានទីតាំងនៅក្នុងមណ្ឌលអប់រំ ។ កម្មវិធីផ្តល់នូវការថែទាំដល់ទារក និង​ កុមារដែលមានបញ្ហាទាក់ទងនិងអាហារូត្ថម្ភ ដោយផ្តល់អោយពួកគេ នូវការថែទាំ យ៉ាងយកចិត្តទុកដាក់ផ្នែកចំនីអាហារ អនាម័យ និង​​ ការថែទាំផ្នែកសុខភាព។ Activities 2016 Total # of babies in Baby program ( Main Center) 16 # of new babies in Baby program ( Main Center)...