Home > Projects
education-overview

ផ្នែកអប់រំ

ការផ្តល់ចំណេះដឹងអោយកុមារអោយចេះអាន​ និងចេះសរសេរភាសាខ្មែរ ។មិនត្រឹមតែជាសិទ្ធិមូលដ្ឋានរបស់កុមារនៅប្រទេសកម្ពុជាប៉ុណ្ណោះទេ​ប៉ុន្តែវាក៏ជាការផ្តល់លក្ខខណ្ឌដ៏សំខាន់សម្រាប់ពួកគេរកការងារធ្វើនៅថ្ងៃអនាគតនិងក្លាយជាពលរដ្ឋល្អក្នុងសង្គម។ Activities 2016 Total # children reached through MT education activities 2,615    

education-center

មណ្ឌលអប់រំ

មានកុមារជាង ៤០០នាក់បានចូលមករៀនក្នុងកម្មវិធីសមមូលបឋមសិក្សាអប់រំក្រៅប្រព័ន្ធនៅក្នុងមណ្ឌលអប់រំរបស់យើង។ កម្មវិធីសមមូលបឋមសិក្សាគឺជាកម្មវិធីដែលបង្កើតឡើងដោយក្រសួងអប់រំ យុវជននិងកីឡា សម្រាប់ជួយពន្លឿនការសិក្សាដល់កុមារនិងយុវជនដែលធ្លាប់បោះបង់ការសិក្សាឬមិនធ្លាប់បានចូលរៀនក្នុងទិសដៅធ្វើសមាហរណកម្មពួកគេទៅសាលាក្នុងប្រព័ន្ធវិញតាមកំរិតថ្នាក់ដែលសមស្របនិងអាយុរបស់កុមារទាំងនោះ។ There is also a pre-school as well as a kindergarten classes held at the Education Center. Activities 2016 Total # of children in education at Education Center 482 # of children in Special Needs...

education - back to school

កម្មវិធីបញ្ជួនកុមារត្រឡប់សាលា

កម្មវិធីបញ្ជូនកុមារអោយត្រឡប់ទៅកាន់សាលារៀនវិញបង្កើតឡើងដើម្បីជួយគ្រួសារទាំងឡាយណា ដែលមិនមានលទ្ឋភាពបញ្ជូនកូនៗទៅរៀន។ ទោះបីជាគ្រឹះស្ថានសិក្សារដ្ឋបាននិងកំពុងផ្តល់នូវសេវាកម្មអប់រំដល់កុមារក្នុងប្រទេសកម្ពុជាដោយមិនមានការបង់ប្រាក់ក៏ដោយ ក៏ឪពុកម្តាយសិស្សនៅតែត្រូវចំណាយប្រាក់កាសសម្រាប់ទិញសំលៀកបំពាក់សិស្ស និងសំភារៈសិក្សាផ្សេងៗជាច្រើនទៀត។ មានគ្រួសារក្រីក្រលំបាកជាច្រើនដែលមិនបានបញ្ជូនកូនរបស់ខ្លួនទៅរៀនដោយសាតែការចំណាយទាំងអស់នេះ។ កម្មវិធីបញ្ជូនកុមារអោយត្រឡប់ទៅកាន់សាលារៀនវិញនេះទទួលបានជោគជ័យអាស្រ័យទៅលើការធ្វើការតាមដានការសិក្សារបស់កុមារជាប្រចាំ គឺយើងមានមន្រ្តីចុះធ្វើការនិងយកពត៌មានកុមារតាមគ្រឹះស្ថានសិក្សារដ្ឋទាំង១៥នៅក្រុងព្រះសីហនុ​ និងមានមន្ត្រីចុះធ្វើការជាមួយកុមារនិងគ្រួសារនៅតាមសហគមន៍ផងដែរ។ Activities 2016 Total # of children in Back to School program 1,117

education - mobile library

Mobile Library

The Mobile Library travels every day bringing books, game, and lessons to areas where M’Lop Tapang does not have a physical presence but there is a high concentration of children in need.   The Mobile library often represents the first...

community based education

មណ្ឌលអប់រំនៅសហគមន៍

ដោយពិនិត្យឃើញថានៅមានកុមារជាច្រើននាក់ទៀតដែលមិនទៅទទួលសេវាអប់រំពីមណ្ឌលអប់រំរបស់អង្គការម្លប់តាប៉ាងដែលមានស្រាប់នោះ។  ដើម្បីឆ្លើយតបនឹងតម្រូវការនេះអង្គការម្លប់តាប៉ាងបានបង្កើតមណ្ឌលអប់រំនៅសហគមន៍ពីរកន្លែងទៀតដែលមណ្ឌលទាំងពីរនោះមានទីតាំងនៅតំបន់ ក្រីក្រក្នុងក្រុងព្រះសីហនុដែលជាកន្លែងដែលមានកុមារនិងគ្រួសារជួបការលំបាកជាច្រើនកំពុងរស់នៅ។ Activities 2016 Total # of children in education at Community Shelters 441

distance education

មណ្ឌលអប់រំក្រៅក្រុង

ម្លប់តាប៉ាងបានជួយឧបត្ថម្ភគាំទ្រសកម្មភាពអប់រំនៅតំបន់បួនកន្លែងផ្សេងទៀតមិនស្ថិតនៅក្នុងក្រុងព្រះសីហនុដូចជា ស្រែអំបិល ស្ទឹងហាវ ចំការខ្ញី និងកំពេញ ដោយមានការឧបត្ថម្ភគ្រូ សម្ភារសិក្សា​ ព្រមទាំងផ្តល់ការបណ្តុះបណ្តាល ត្រួតពិត្យតាមដាននិងវាយតំលៃផងដែរ។  Activities 2016 Total # of children benefiting from Distance Education 293

special Needs

ថ្នាក់កុមារពិសេស

ជារៀងរាល់ថ្ងៃ(ច័ន្ទដល់សៅរ៍) ថ្នាក់រៀនសំម្រាប់កុមារពិសេសត្រូវបានរៀបចំឲ្យមាននៅក្នុងមណ្ឌលអប់រំនៃអង្គការម្លប់តាប៉ាង ដោយស្ថិតក្រោមទិសដៅនៃផ្នែកអប់រំ ថ្នាក់រៀននេះសម្រាប់ក្រុមកុមារនិង យុវជនដែលមានជំងឺអូទីស្សឹម ដោនស៊ីនដ្រូម ដែលធ្វើឲ្យមានភាពពិបាកក្នុងការរៀនសូត្រ។ សកម្មភាពសំខាន់ៗនៃកម្មវិធីមានដូចខាងក្រោមៈ មានការដឹកជញ្ជូនកុមារនៅតាមផ្ទះទៅនិងមកមណ្ឌល សកម្មភាពរៀនទៅតាមផែនការថ្នាក់រៀន ផ្តល់ឳកាសក្នុងការចូលរួម​ និងសហការគ្នាទៅវិញទៅមកជាមួយអ្នកដ៏ទៃ មានទាំងការលេងកីឡា និង​ល្បែងកម្សាន្តនានា ផ្តល់អាហាររូបត្ថម្ភ និងអាហារសម្រន់ដែលជួយគាំទ្រដល់សុខភាព ផ្តល់ការថែទាំសុខភាព និងការធ្វើ​អនាម័យជាប្រចាំ ផ្តល់ការអប់រំ និង​គាំទ្រដល់គ្រួសាររបស់កុមារ។  Activities 2016 Total # of children in Special Needs Program 43