Home > Projects > Vocational Training
vct-1200x661

អង្គការម្លប់តាប៉ាងបានផ្តល់នូវការបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជននិងយុវនារីដែលជួបការលំបាកក្នុងប្រទេស
កម្ពុជាចាប់តាំងពីឆ្នាំ 2003 ។
កម្មវិធីនេះផ្តោតសំខាន់លើការផ្តល់ជូនដល់យុវជននិងយុវនារិដែលប្រឈមនឹងគ្រោះថ្នាក់អោយមានជំនាញនិងរកការងារក្នុងទីផ្សារបាន។ សម្រាប់សិស្សនៅក្នុងកម្មវិធីនេះ គឺជាឱកាសមួយដើម្បីបញ្ចប់វដ្តមួយនៃភាពក្រីក្រនិងឱកាស
ទទួលបានការងារសមរម្យនឹងអនុញ្ញាតឱ្យពួកគេមានក្តីសង្ឃឹមនៅក្នុងជីវិតថ្លៃថ្នូរមួយ។ សម្រាប់អ្នកទទួល ផលដោយផ្ទាល់គឺជាយុវជននិងយុវនារីដែលមានអាយុចាប់ពី 15 ឆ្នាំ និង វ័យចំណាស់ដែលគ្មានការងារធ្វើ ឬមានការងារមិនច្បាស់លាស់ ។

ជំនាញនៃការបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រូវបានរៀបចំឡើងទៅតាមតម្រូវការទីផ្សារការងារនៅក្នុងខេត្តព្រះសីហនុ
ដែលរួមមាន:

  • កាត់ដេរបុរសនារី
  • ជួសជុលកង់និងម៉ូតូ
  • អគ្គីសនីនិងបណ្ដាញទឹក
  • ធ្វើម្ហូបនិងបដិសណ្ឋារកិច្ច
  • របាំប្រពៃណី និងតន្រ្តីសម័យ

ក្រោមការណែនាំរបស់គ្រូជំនាញដែលមានបទពិសោធន៍បានបណ្តុះបណ្តារួមទាំងទ្រឹស្តីនិងការអនុវត្តផ្ទាស់ទៅលើការសិក្សានិងមានរយៈពេលចន្លោះពី 6 ខែ ដល់ 2 ឆ្នាំអាស្រ័យលើសមត្ថភាពរបស់សិស្ស។ ក៏ដូចគ្នាទៅនឹងការបណ្តុះបណ្តាជំនាញការជាក់លាក់សិស្សនិស្សិតក៏ទទួលបានមេរៀនភាសាអង់គ្លេសនិង អក្ខរកម្មខ្មែរផងដែរ, មេរៀននិងថ្នាក់អប់រំសុខភាពក៏ដូចជាការចូលរួមនៅក្នុងជាមួយនឹងការលេងកីឡានិងកម្មវិធីសប្បាយ
ផ្សេងៗសម្រាប់យុវជននិងយុវនារីទាំងអស់ ។ មានបុគ្គលិកសង្គមកិច្ចដែលបានកំណត់ការផ្តល់ការគាំទ្រដល់
ពួកគេនិងគ្រួសាររបស់គេទាំងអស់។

នៅពេលដែលសិស្សមានទំនុកចិត្តនៅក្នុងសមត្ថភាពរបស់ពួកគេនិងបានបញ្ចប់ការបណ្តុះបណ្តា ល មន្រ្តីជំនាញរកការងាររបស់យើង និងជួយធ្វើការស្វែងរកការងារធ្វើដែលមានសុវត្ថិភាពនិង ផ្ដល់នូវការតាមដានក្រោយពីទទួលបានការងារធ្វើ។ ក្នុងភាពជាដៃគូជាមួយអាជ្ញាធរក្នុងតំបន់ យុវជននិងយុវនារីដែលបានបញ្ចប់ការបណ្តុះបណ្តាលទាំងអស់និងទទួលបានវិញ្ញាបនប័ត្រជាផ្លូវការដែលចេញ
ដោយមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

Activities 2016 Total
# of students learning sewing 17
# of students learning cookery/hospitality (including Sandan) 72
# of students learning motor repair 34
# of students learning electrics/plumbing 21
# of students in professional dancing 15
# of graduated placed in jobs 21