Home > Projects > ថ្នាក់កុមារពិសេស
special Needs

ជារៀងរាល់ថ្ងៃ(ច័ន្ទដល់សៅរ៍) ថ្នាក់រៀនសំម្រាប់កុមារពិសេសត្រូវបានរៀបចំឲ្យមាននៅក្នុងមណ្ឌលអប់រំនៃអង្គការម្លប់តាប៉ាង ដោយស្ថិតក្រោមទិសដៅនៃផ្នែកអប់រំ ថ្នាក់រៀននេះសម្រាប់ក្រុមកុមារនិង យុវជនដែលមានជំងឺអូទីស្សឹម ដោនស៊ីនដ្រូម ដែលធ្វើឲ្យមានភាពពិបាកក្នុងការរៀនសូត្រ។ សកម្មភាពសំខាន់ៗនៃកម្មវិធីមានដូចខាងក្រោមៈ

  • មានការដឹកជញ្ជូនកុមារនៅតាមផ្ទះទៅនិងមកមណ្ឌល
  • សកម្មភាពរៀនទៅតាមផែនការថ្នាក់រៀន
  • ផ្តល់ឳកាសក្នុងការចូលរួម​ និងសហការគ្នាទៅវិញទៅមកជាមួយអ្នកដ៏ទៃ មានទាំងការលេងកីឡា និង​ល្បែងកម្សាន្តនានា
  • ផ្តល់អាហាររូបត្ថម្ភ និងអាហារសម្រន់ដែលជួយគាំទ្រដល់សុខភាព
  • ផ្តល់ការថែទាំសុខភាព និងការធ្វើ​អនាម័យជាប្រចាំ
  • ផ្តល់ការអប់រំ និង​គាំទ្រដល់គ្រួសាររបស់កុមារ។
 Activities 2016 Total

# of children in Special Needs Program

43