Home > Projects > គ្លីនិក
medical clinic

អង្គការម្លប់តាប៉ាងមានគ្លីនិកថែទាំសុខភាពមួយកន្លែងទីតាំងស្ថិតនៅក្នុងមណ្ឌលអប់រំ។ ជារៀងរាល់ថ្ងៃមានអតិថិជនប្រមាណជា ៥០នាក់ ដែលបានមកទទួលសេវាពិគ្រោះយោបល់ពិនិត្យ​ និងព្យាបាលសុខភាពនៅក្នុងគ្លីនិក។ដោយសារការរស់នៅក្នុងជីវភាពក្រីក្រក្នុងតំបន់មិនទាន់រៀបរយ ធ្វើអោយអតិថិជនរបស់របស់អង្គការម្លប់តាប៉ាងតែងតែជួបប្រទះជាញឹកញាប់នូវជំងឺមួយចំនួនដូចជា៖ ជំងឺរាគ, ជំងឺគ្រុនឈាម, ជំងឺរលាកផ្លូវដង្ហើម, ជំងឺសើស្បែក​ និងជំងឺកង្វះអាហារូត្ថម្ភ​ ។

ក្រុមគ្រូពេទ្យរបស់អង្គការម្លប់តាប៉ាង បានធ្វើការថែទាំ ​និងព្យាបាលយ៉ាងយកចិត្តទុកដាក់មិនគិតពេលវេលា និងបានសហការណ៍ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ទាំងក្នុង និង ក្រៅប្រទេស​ ដែលបានចំនាយពេលដ៏មានតំលៃរបស់ពួកគេដើម្បីព្យាបាលអតិថិជន និងផ្តល់នូវបទពិសោធន៍និងជំនាញល្អៗដល់បុគ្គលិករបស់យើងបន្ថែមទៀត។

 

Activities 2016          Total
# of treatment provided for children  in Medical Clinic     30493
# of treatment provided for adult in Medical Clinic     1644