Home > Projects > កម្មវិធីបញ្ជួនកុមារត្រឡប់សាលា
education - back to school

កម្មវិធីបញ្ជូនកុមារអោយត្រឡប់ទៅកាន់សាលារៀនវិញបង្កើតឡើងដើម្បីជួយគ្រួសារទាំងឡាយណា ដែលមិនមានលទ្ឋភាពបញ្ជូនកូនៗទៅរៀន។
ទោះបីជាគ្រឹះស្ថានសិក្សារដ្ឋបាននិងកំពុងផ្តល់នូវសេវាកម្មអប់រំដល់កុមារក្នុងប្រទេសកម្ពុជាដោយមិនមានការបង់ប្រាក់ក៏ដោយ ក៏ឪពុកម្តាយសិស្សនៅតែត្រូវចំណាយប្រាក់កាសសម្រាប់ទិញសំលៀកបំពាក់សិស្ស និងសំភារៈសិក្សាផ្សេងៗជាច្រើនទៀត។ មានគ្រួសារក្រីក្រលំបាកជាច្រើនដែលមិនបានបញ្ជូនកូនរបស់ខ្លួនទៅរៀនដោយសាតែការចំណាយទាំងអស់នេះ។
កម្មវិធីបញ្ជូនកុមារអោយត្រឡប់ទៅកាន់សាលារៀនវិញនេះទទួលបានជោគជ័យអាស្រ័យទៅលើការធ្វើការតាមដានការសិក្សារបស់កុមារជាប្រចាំ គឺយើងមានមន្រ្តីចុះធ្វើការនិងយកពត៌មានកុមារតាមគ្រឹះស្ថានសិក្សារដ្ឋទាំង១៥នៅក្រុងព្រះសីហនុ​ និងមានមន្ត្រីចុះធ្វើការជាមួយកុមារនិងគ្រួសារនៅតាមសហគមន៍ផងដែរ។

Activities 2016 Total
# of children in Back to School program 1,117