Home > បេសកកម្ម
MISSION (2)

ទស្សនះវិស័យៈ អង្គការម្លប់តាប៉ាងចង់ឃើញកុមារទាំងអស់រស់នៅក្នុងក្រុមគ្រួសារ និងសហ គមន៍របស់គេ ប្រកបដោយ សុវត្ថិភាព សុខភាព និងសុភមង្គល។ កុមារទាំង អស់ និងទទួលបាននូវការគោរព ស្រលាញ់ ស្មើៗគ្នា និងជំរើសវិជ្ជមាន ដើម្បីឲ្យពួកគេមានអនាគតល្អ។

បេសកកម្មៈ​ បេសកកម្មរបស់អង្គការម្លប់តាប៉ាងផ្តល់ឲ្យកុមារតាមថ្នល់ កុមារងាយរងគ្រោះ និងកុមាររងគ្រោះនៅខេត្តព្រះសីហនុទាំងអស់ ទទួលបាននូវសុវត្ថិភាព ការ ថែទាំ គាំទ្រផ្លូវកាយ និងផ្លូវចិត្ត ដោយផ្តល់ឲ្យពួកគេមានឱកាសទទួលបាន នូវការអប់រំ ជំនាញវិជ្ជាជីវៈ បំណិនជីវិត សកម្មភាពច្នៃប្រឌិតនានាធ្វើសមាហរកម្មទៅកាន់គ្រួសារវិញ និងការពារពួកគេពីការរំលោភបំពានគ្រប់រូបភាព។ អង្គការម្លប់តាប៉ាងខិតខំផ្តល់នូវសេវាកម្មវិជ្ជមានទាំងនេះដើម្បីឲ្យពួកគេ ក្លាយជាពលរដ្ឋល្អក្នុងសង្គម។