Home > ប្រវត្តិអង្គការម្លប់តាប៉ាង
m'lop tapang history

អង្គការម្លប់តាប៉ាងជា​អង្គកា​រមិនមែនរដ្ឋាភិបាលជាតិ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០៣ ដោយក្រុមស្ម័គ្រចិត្តជន​បរទេសនិងខ្មែរ​មួយ​ក្រុម​តូច។ កិច្ចការ​ដែលចាប់ផ្តើមដំបូងគឺផ្តល់ចំណីអាហារ និងផ្តល់នូវសុវត្ថិភាពដល់កុមារ០៦នាក់ដែល​បាន​ដេក​រៀង​រាល់​​យប់នៅក្រោមដើមតាប៉ាង (ដើមឆ័ត្រ) ដ៏ធំមួយនៅលើឆ្នេរ ដែលពួកកុមារ​ទាំងនោះស្ថិត​នៅ​ក្នុង​ស្ថានភាព​​ងាយ​​​រង​គ្រោះ​យ៉ាងខ្លាំងចំពោះការរំលោភបំពានឬការកេងប្រវ័ញ្ចផ្សេងៗ។ ដើម្បីជួយដល់កុមារ និងគ្រួសារជាច្រើនទៀត អង្គការបានបង្កើតកម្មវិធីជាច្រើនដែលមានការរីកចម្រើន​លូត​លាស់​​រហូត​​ម​ក​ដល់​សព្វថ្ងៃនេះ៖

បច្ចុប្បន្នអង្គការម្លប់តាប៉ាងកំពុងធ្វើការជាមួយកុមារជាង៤០០០នាក់ និងជាង១៥០០គ្រួសារនៅទូទាំងខេត្តព្រះសីហនុ តាមរយៈការផ្តល់កន្លែងមានសុវត្ថិភាពសំរាប់កុមារ អប់រំចំណេះ​ទូទៅសមមូលបឋមសិក្សា      បណ្តុះបណ្តាល​​ជំនាញវិជ្ជាជីវៈ ឧបត្ថម្ភសម្ភារៈនិងសម្លៀកបំពាក់សិក្សា​ ថែទាំសុខភាព​​កុមារនិងក្រុមគ្រួសារ និង ផ្តល់ផ្ទះស្នាក់នៅ​បណ្តោះអាសន្ន​ដល់កុមារានិងកុមារីដែលមិនមានផ្ទះឬមិនអាចស្នាក់នៅក្នុងគ្រួសារបាន​(ពីរកន្លែងដោយ​ឡែក​ពីគ្នា) និងការការពារកុមារពីការរំលោភបំពានគ្រប់ប្រភេទ។