Home > បុព្វហេតុ
issues-e1404466698264

ព្រះរាជាណាចក្រកម្ពុជានៅតែជាប្រទេសមួយដែលក្រីក្របំផុតនៅក្នុងតំបន់។ ដោយឡែកចំពោះអ្នកដែលរស់នៅជនបទដាច់ស្រយាល ខិតខំតស៊ូរស់យ៉ាងលំបាកពីមួយថ្ងៃទៅមួយថ្ងៃ។នៅក្នុងប្រទេសដែលមានជីវភាពក្រីក្រខ្លាំងការជ្រួតជ្រាបព័ត៌មានពីទេសចរណ៍និងសកម្មភាពការងារនៅកំពង់ផែខេត្តព្រះសីហនុ ដែលជាឆ្នេរកំសាន្តដ៏មានប្រជាប្រិយភាពនៅតំបន់ឆ្នេរប៉ែកខាងត្បូង បានបន្តទាក់ទាញអ្នកចំណាកស្រុកដែលមកស្វែងរកការងារធ្វើ និងជីវភាពរស់នៅប្រសើរជាង។
ជាលទ្ធផល គឺបន្តការកើនឡើងនូវសហគមន៍ក្រីក្រនិងកើនឡើងនូវកុមារនិងយុវជននៅតាមចិញ្ចើមថ្នល់។ កុមារដែលធ្វើការនៅតាមចិញ្ចើមថ្នល់មិនត្រឹមតែខកខានមិនបានទទួលការអប់រំប៉ុណ្ណោះទេ ប៉ុន្តែពួកគេងាយនឹងរងគ្រោះនៅក្នុងសហគមន៍ ដែលប្រឈមទៅនិងការរស់នៅតាមថ្នល់ និងអំពើហិង្សាពីសំណាក់បងធំ ទទួលរងនូវការរំលោភបំពាន ការប្រើប្រាស់គ្រឿងញៀន ការនៅដាច់ដោយឡែកនិងទទួលរងនូវការរើសអើងពីសង្គម។